ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ជួបសំណេះសំណាលជាមួយយុវជនខេត្តព្រះវិហារ

ដោយ :ksn-tvonline.com

ព្រះវិហារ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនខេត្តព្រះវិហារ នៅបរិវេណមណ្ឌលអ្នកតំណាងរាស្ត្រខេត្តព្រះវិហារ។

មានប្រសាសន៍សំណេះ សំណាលនៅក្នុងឱកាសនោះឯកឧត្តម សួស យ៉ារ៉ាបានកោតសរសើរយុវជនខេត្តព្រះវិហារ ដែលកន្លងមកបានយកពេលវេលាដ៏មានសារសំខាន់របស់ខ្លួន ចូលរួមក្នុងសកម្មភាពជាច្រើនជាមួយរដ្ឋបាលខេត្ត ជាពិសេសក្នុងវិស័យមនុស្សធម៌ ក្នុងការបម្រើការងារសង្គមបានយ៉ាងល្អប្រសើរ ជាពិសេសជាងនេះទៅទៀត គឺចំពេលដែល ប្រទេសក៏ដូចជាខេត្តព្រះវិហាររបស់យើង កំពុងតែប្រឹងប្រែងប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ ត្រូវចេះចូលរួមសាមគ្គីគ្នាឲ្យបានល្អដែលជាកម្លាំងរួមមួយ ក្នុងការឈានទៅរកភាពជោគជ័យក្នុងសកម្មភាពការងារ ក្នុងការជួយសង្គមជាតិរបស់យើង ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខជាបន្តទៀត ជាពិសេសក្នុងបរិបទដែលប្រទេសជាតិរបស់យើង កំពុងតែប្រយុទ្ធប្រឆាំងទៅនឹងការរីក រាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឲ្យយើងចេះរួបរួមសាមគ្គីគ្នាឲ្យខ្លាំងក្លាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដោយត្រូវអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារ ដើម្បីយើងទាំងអស់គ្នាចៀសផុតពីជំងឺកូវីដ១៩ ។ទន្ទឹមនេះ ឯកឧត្តមក៏បាននាំយកមកនូវសម្ភារបរិក្ខារពេទ្យមួយចំនួនជូនដល់យុវជន មានដូចជា ម៉ាស់ អាល់កុល ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងសម្ភារមួយចំនួនទៀតផងដែរ៕


No comments