ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្ដនាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ

ដោយ :ksn-tvonline.com

 



តាកែវ: ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ដនាំយកថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយអាយុ ១០០ឆ្នាំ នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល​ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

រូបថត៖ AKP-តាកែវ


No comments