ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

លោកតានិងលោកយាយត្រូវបានកូនប្រសា អាជ្ញាឃុំស្រឡប់ និងអាជ្ញាធរស្រុកត្បូងឃ្មុំ​បានក្លែងឯកសារនិងបានកាប់ដើមកៅស៊ូអស់ជាង៥០០ដើម ព្រមទាំងបានប្តឹងពួកគាត់ទាំងពីរចាប់ដាក់គុកទៀត(រយៈពេល៤ឆ្នាំហើយបើទោះបីពួកគាត់ដាក់ពាក្យបណ្តឹងទៅគ្រប់ស្ថាប័នក៏ដោយក៏មិនអាចរកយុត្តិធម៌បានដែរ)-​យុត្តិធម៌ត្រូវតែមានជាដាច់ខាត!​!​

ដោយ :ksn-tvonline.com

 


ខេត្តត្បូងឃ្មុំ៖ រហូតមកដល់ពេលនេះអំពើសាហាវព្រៃផ្សៃ នៃភាពអយុត្តិធម៌និងការរំលោភសិទ្ធិអ្នកដទៃបានធ្វើឲ្យជនស្លូតត្រង់ក្លាយជាជនរងគ្រោះដោយសារតែអំពើឃុបឃិតគ្នាពីសំណាក់អាជ្ញាធរលបលួចស៊ីញេក្លែងឯកសារលើអ្នកកាន់កាប់ដីស្របច្បាប់ទៅជាអ្នកលួចទ្រព្យសម្បត្តិខ្លួនឯងទៅវិញ  នេះបើយោងតាមការលើកឡើងរបស់ លោក យាយនិងលោក តា ។


ជនរងគ្រោះមានឈ្មោះ សែម ណុច ភេទប្រុស អាយុ៧៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សាញ់ សារឿន ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់នេះរស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​


តើជនឆបោកជាអ្នកណា?  តាមពិតទៅនៅក្នុងពាក្យបណ្តឹងមានឈ្មោះ ឆន ចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាកូនប្រសារបស់លោកតា សែម ណុច និងលោកយាយ សាញ់ សារឿន ។​


ហើយនៅក្នុងរឿងសាហាវព្រៃផ្សៃខាងលើនេះ មានបក្ខពួកជាច្រើននាក់ទៀតដែលបានឃុបឃិតគ្នា និងអាជ្ញាធរឃុំស្រឡប់ ព្រមទាំងអាជ្ញាធរស្រុកត្បូងឃ្មុំផងដែរ។​

ទាក់ទងនឹងភាពអយុត្តិធម៌នេះក៏មានបទសម្ភាសន៍រវាងលោក ទេស វិបុល ចាងហ្វាងកាសែតនិស្សិតខ្មែរ និងជាចាងហ្វាងកាសែតរស្មីមេគង្គជាមួយលោកតាលោកយាយនេះផងដែរ។​


ហើយសម្រាប់ព័ត៌មានលម្អិត សារព័ត៌មានយើងនឹងផ្សព្វផ្សាយនូវឯកសារដែលពាក់ព័ន្ធជូននៅពេលក្រោយទៀត។​

ដោយសារតែអ្នកពាក់ព័ន្ធក្នុងរឿងនេះមិនទាន់ស្រាយបំភ្លឺបានទេនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។​


ហើយសារព័ត៌មានយើងបានរៀបចំប្រមូលឯកសារដែលពាក់ព័ន្ធខាងលើនេះរួចហើយដែរដើម្បីធ្វើការផ្សាយជូនដល់ថ្នាក់ដឹកនាំ៕



No comments