ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈខេត្តកណ្តាលបានផ្តល់ការណែនាំនិងជាថ្នាក់ដឹកនាំដែលមានតម្លៃបំផុតចំពោះខ្ញុំបាទ ទេស វិបុល!!

ដោយ :ksn-tvonline.com


នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ខ្ញុំបាទ ទេស វិបុល ចាងហ្វាងការផ្សាយកាសែតនិស្សិតខ្មែរ និងអតីតជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលការផ្តែផ្តាំដ៏ខ្ពង់ខ្ពស់និងមានតម្លៃបំផុតពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

ឯកឧត្តមបានបញ្ជាក់ថា : សូមនាំគ្នាគោរពច្បាប់ស្តីពីអំពីរបបសារព័ត៌មាននិងគោរពនូវក្រមសីលធម៌និងវិជ្ជាជីវៈដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានសួរសុខទុក្ខនូវជំងឺរបស់ខ្ញុំព្រមទាំងឧបត្ថម្ភនូវថវិកាដើម្បីព្យាបាលជំងឺផងដែរ។ហើយឯកឧត្តម បានជូនពរខ្ញុំបាទបានទទួលនូវភាពជោគជ័យក្នុងការដឹកនាំសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបន្តទៀត។

ខ្ញុំបាទ និងភរិយារបស់ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយថែរក្សាឯកឧត្តមនិងលោកជំទាវឲ្យជួបតែសេចក្តីសុខចម្រើនដើម្បីដឹកនាំ និងបន្តបម្រើផលប្រយោជន៍សង្គមជាតិ៕






No comments