ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ក្នុងការឃើញព្រះរស់បានជិះរទេះទំនើបមួយនេះជាមួយនឹងស្នាមញញឹមដោយក្តីសប្បាយរីករាយ!!!

ដោយ :ksn-tvonline.com

ខេត្តកណ្តាល:  អស់រយៈពេលជាង៧ឆ្នាំនៃជំងឺដើរមិនរួចនិងងើបមិនរួចរបស់អ្នកម្តាយខ្ញុំមានការលំបាកនិងមានការឈឺចាប់ពេញខ្លួនប្រាណព្រមទាំងមិនបានឃើញទេសភាពខាងក្រៅផ្ទះទៀតផង។នៅរាត្រីនេះអ្នកម្តាយមានសេចក្តីរីកយ៉ាងពន់ពេកជាមួយនឹងកូនចៅប្រុសស្រីប្រកបដោយគន្លងធម៏គ្រប់ៗគ្នា។ហើយចៅប្រុសបានរុញរទេះជូនជីដូនធ្វើដំណើរកំសាន្តតាមដងផ្លូវនៅក្នុងភូមិព្រែកក្របៅទី៣ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

ក្នុងពេលវេលាដ៍មានអត្ថនយ័និងអត្ថប្រយោជន៍ជាមួយនឹងសេចក្តីរីករាយដែលមិនដែលមានក្នុងរយ:ជាង៧ឆ្នាំនេះអ្នកម្តាយបានទៅលេងជាមួយជីដូនមួយរបស់គាត់ផងដែរ។ហើយនៅថ្ងៃស្អែកនេះអ្នកម្តាយនឹងបន្តធ្វើដំណើរតាមរទេះរុញទំនើបមួយនេះទៅសួរសុខទុក្ចបងប្អូនបស់គាត់ទៀតផង។ហើយរទេះរុញមួយនេះគឺជាអំណោយដ៍ថ្លៃថ្លារបស់លោក ឆឹម ឬទ្ធិចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានជូនដល់អ្នកម្តាយរបស់ខ្ញុំកាលពីល្ងាចថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះ។ខ្ញុំបាទនិងក្រុមគ្រួសារសូមជូនពរជយ័សិរីមង្គលចូលមានដល់អ្នកនិងក្រុមគ្រួសាររបស់អ្នកជួបតែសេចក្តីសុខចម្រើនគ្រប់ពេលវេលានិងមានសុខភាពល្អ។រាត្រីសួស្តី!








No comments