ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

នគរបាលខេត្តព្រៃវែង ការពារ សន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍"សង្ក្រាន្ត ព្រៃវែង" ថ្ងៃទី១

ដោយ :ksn-tvonline.com

ខេត្តព្រៃវែង ៖ នៅថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ យោងតាម ប្រសាសន៍ណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់ពង្រាយកម្លាំងតាមគោលដៅសំខាន់ៗដែលបានកំណត់ ដើម្បី បង្ការ ទប់ស្កាត់ រាល់បាតុភាពផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងការពាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍"សង្ក្រាន្តព្រៃវែង" ឆ្នាំ២០២៤ ដែលមានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២-១៧ ខែមេសាឆ្នាំ ២០២៤ ។

គួររំលឹកថា មហាព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងគឺដើម្បីថែរក្សា វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិខ្មែរ ព្រមទាំងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែងក៏ដូចជាតាមបណ្ដាខេត្តនានា មកលេងកំសាន្តនិងលេងល្បែងប្រជាប្រិយ គ្រប់ប្រភេទ និង គ្រប់ទម្រង់ ដែលរៀបចំឡើងដោយ គណៈកម្មការរៀបចំសង្ក្រាន្តព្រៃវែងឲ្យបានច្រើនកុះករ ៕

No comments