ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ដោយ :ksn-tvonline.com

 

ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃនេះ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖

១-ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។

២-ការអនុម័តយល់ព្រម លើពិធីសារធ្វើវិសោធកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់រូបវន្តបុគ្គល។

៣-ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៤-ការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។

៥-ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។

៦-ផ្សេងៗ។











No comments