ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ អង្គភាព គេហទំព័រ​ www.pheakdeynews.com.kh​​ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាស័យដ្ឋាន : ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង / ទំនាក់ទំនង ទូរស័ព្ទ: 0887777621 /0767777831... .

Breaking News

សមាគមសារព័ត៌មានសុក្រឹត រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញយកព័ត៌មាន និងសរសេរព័ត៌មាននៅទីស្នាក់ ការកណ្តាលសមាគមស្ថិតនៅបុរីជីពម៉ុង៥៩៨ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ

ដោយ :ksn-tvonline.com

 

រាជធានីភ្នំពេញ៖ សមាគមសារព័ត៌មានសុក្រឹតរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ យកព័ត៌មាន និងសរសេរព័ត៌មាន រួមបញ្ចូលច្បាប់ស្ដីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជជីវៈសារព័ត៌មាន ព្រមទាំងក្រមសីលធម៌ នៃអ្នកសារព័ត៌មាន 

ចំនួនពីរថ្ងៃគឺថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់កណ្តាលសមាគម ស្ថិតនៅបុរីជីពម៉ុង៥៩៨ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ 














ក្នុងកម្មវិធីនោះដែរ លោក នួន នី ប្រធាន

សមាគមសារព័ត៌មានសុក្រឹត អញ្ជើញជាគណៈអធិបតីប្រកាសបើកវគ្គសិក្សា និងមានមតិស្វាគមន៍ ទៅកាន់សិក្ខាកាមទាំងអស់ដែលបានចូលរួមរួមវគ្គបណ្ដុះបណ្ដាល ពោលគឺ សុំឱ្យបងប្អូនសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ប្រឹងប្រែងខិតខំរៀនសូត្រនៅក្នុងវគ្គសិក្សានេះព្រោះសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាដែលមានអាជីពជាអ្នកសារព័ត៌មាន និងបងប្អូនដែល មានបំណងចង់ក្លាយខ្លួន ជាអ្នកសារព័ត៌មាននៅពេលថ្ងៃខាងមុខ ពិសេសនោះគឺគោរពវិន័យជាចម្បង

ជាកិច្ចចាប់ផ្ដើមឯកឧត្តមសាស្ត្រាចារ្យ មឿនឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមានបទពិសោធន៍ ជាយូរឆ្នាំលើវិស័យសារ ព័ត៌មានបានធ្វើបទបង្ហាញនិងបង្រៀន ដល់សិក្ខាកាមទាំងអស់ 

១. កំណត់និយមន័យនៃព័ត៌មានឬដំណឹង 

២. ការជ្រើសរើសប្រធានបទនិងកំណត់មុំនៃដំណឹង 

៣. ការជ្រើសរើសប្រភពព័ត៌មាន 

៤. របៀបប្រមូលព័ត៌មាន និងធ្វើបទសម្ភាសន៍ 

៥. សរសេរអត្ថបទ ដំណឹងដែលទាក់ទាញអ្នកអាន 

៦. ច្បាប់ស្ដីពីរបបសារព័ត៌មាន 

៧. ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន  

៨. ក្រមសីលធម៌នៃអ្នក សារព័ត៌មាន

ជាចុងក្រោយលោកនួន នី ប្រធានសមាគម

បានពាំនាំប្រសាសន៍ប្រកបដោយគតិ បណ្ឌិត របស់ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សូមឱ្យបងប្អូនសិក្ខាកាមទាំងអស់ដែលជាអ្នកសារព័ត៌មានចូលរួមប្រឆាំងនៅព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានអ្វីមួយឲ្យមានប្រភពច្បាស់លាស់ ពិសេសនោះគឺគោរពច្បាប់របបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងក្រមសីលធម៌នៃអ្នកសារព័ត៌មាន រាល់ពេល ចុះបំពេញបេសកកម្មការងារ ត្រូវពាក់កាតសម្គាល់ខ្លួន ឬឯកសណ្ឋានជាអ្នកសារព័ត៌មាន និងប្រកាសបិទកម្មវិធីវគ្គបណ្ដុះ បណ្ដាល ជំនាញយកព័ត៌មាននិងសរសេរព័ត៌មាន ព្រមទាំងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម។

No comments